ទូច ស្រីល័ក្ខ ដាក់មួយឈុតនេះវាលដល់ក ធ្វើឲ្យអ្នកគាំទ្រមើលភ្លឹកតែម្ដង

អ្នកនាងទូច ស្រីល័ក្ខ ជាតារាស្រីជើងចាស់មួួយរូបដែលបន្តអាជីពសិល្បៈ  ក្រោយពីរៀបអាពាហ៍ពិពាហ៍ហើយ អ្នកនាងទូច ស្រីល័ក្ខ ក៏ទទួលបានសុភមង្គលក្នុងគ្រួសារគួរឲ្យច្រណែនផងដែរ។ បើនិយាយពីនៅក្នុងវិស័យសិល្បៈវិញ អ្នកនាង​ ក៏មានភាព​កាក់កប់ផងដែរ ដោយតែងតែឃើញឡើងនៅក្នុងកម្មវិធីធំមិនចេះដាច់ ជាពិសេសថ្មីនេះអ្នកនាង បានចេញនូវបទចម្រៀងOriginal ដែលនិពន្ធដោយខ្លួនឯងផ្ទាល់ ក៏ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង។ 
បើនិយាយពីការតុបតែងខ្លួនវិញយើងចំណាំឃើញថា អ្នកនាង ទូច ស្រីល័ក្ខ មានចំណូលចិត្តខាងការតុបតែងបែបSexy ទោះបីជា អ្នកនាង មានបុត្រហើយក៏ដោយ ក៏អ្នកនាង​នៅតែស្រលាញ់ការតុបតែងបែបនេះដដែល តែយ៉ាងណាក៏អ្នកនាង ទូច ស្រីល័ក្ខ មិនបំភ្លេចចោលនូវតួនាទីជាអ្នកម្ដាយ និងជាភរិយាម្នាក់ដ៏ល្អម្នាក់ដែរ ដែលធ្វើឲ្យគ្រួសាររបស់ អ្នកនាង ពោរពេញទៅដោយសុភមង្គល៕

No comments

Powered by Blogger.